កាលិកបត្រ
អប់រំ
កម្ពុជា

គោលការណ៍ណែនាំសម្រាប់អ្នកនិពន្ធ

កាលិកបត្រអប់រំកម្ពុជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ ២០១៧។ វាត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាស្រាវជ្រាវអប់រំ (ERC) នៅក្រសួងអប់រំ យុវជន និងកីឡា (ក្រសួងអយក) ដែលជាធនាគារខួរក្បាល មានអ្នកសិក្សា និងអ្នកជំនាញដែលមានការប្តេជ្ញាចិត្តខ្ពស់ទាក់ទងនឹងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។

កាលិកបត្រអប់រំកម្ពុជាគឺជាការបោះពុម្ពពីរភាសា (ខ្មែរនិងអង់គ្លេស) និងការបោះពុម្ពផ្សាយប្រចាំឆ្នាំពីរដង ហើយគ្រោងនឹងចេញនៅខែមិថុនានិងខែធ្នូរៀងរាល់ឆ្នាំ។ កិច្ចការមួយរួមមាន៖ វិចារណកថា ឯកសារដើម/ការស្រាវជ្រាវចំនួន៥អត្ថបទ ឯកសារគោលនយោបាយមួយ និងការពិនិត្យសៀវភៅឡើងវិញមួយ។

យើងកំពុងអំពាវនាវរកអត្ថបទស្រាវជ្រាវនិងការសន្ទនាដែលទាក់ទង ប៉ុន្តែមិនកំណត់នោះទេ ចំពោះប្រធានបទសំខាន់ៗដូចខាងក្រោម (១) ដំណើរការបង្កើតគោលនយោបាយអប់រំ (២)ការអនុវត្តគោលនយោបាយអប់រំ និង(៣)ការវិភាគគោលនយោបាយអប់រំ។ យើងក៏ពិចារណាលើឯកសារក្នុងប្រធានបទផ្សេងទៀតនៅក្នុងវិស័យអប់រំនៅកម្ពុជា និងផ្សេងពីនេះទៀត។ បញ្ហាទ្រឹស្តី និងការអនុវត្តជាក់ស្តែងទាក់ទងនឹងការអប់រំនឹងត្រូវការស្វាគមន៍បំផុត។

ការដាក់ស្នើផ្សាយអត្ថបទមិនទាន់បោះពុម្ព គួរបង្ហាញថា អត្ថបទនេះមិនធ្លាប់បានបោះពុម្ពផ្សាយពីមុនមកទេ ឬថា បច្ចុប្បន្ននេះ វាមិនស្ថិតក្រោមការពិចារណាសម្រាប់ការបោះពុម្ពផ្សាយនៅកន្លែងផ្សេងទៀតនោះដែរ ហើយអត្ថបទនេះត្រូវបានអនុម័តដោយសហអ្នកនិពន្ធ និងអ្នកមាននាទីទទួលខុសត្រូវនៅតាមស្ថាប័នដែលការសិក្សាត្រូវបានធ្វើឡើង។ អ្នកបោះពុម្ពផ្សាយនឹងមិនមានការធានាទទួលខុសត្រូវតាមច្បាប់នោះទេ ប្រសិនបើមានការទាមទារសំណងណាមួយ។ ដើម្បីដាក់ស្នើអត្ថបទមិនទាន់បោះពុម្ពរបស់លោកអ្នក សូមផ្ញើវាទៅcer.editor@moeys.gov.kh.

រចនាសម្ព័ន្ធអត្ថបទ

រំពឹងថា អ្នកនិពន្ធនឹងប្រកាន់ខ្ជាប់នូវរចនាសម្ព័ន្ធដូចខាងក្រោម។ ចំណងជើងរងអាចត្រូបានបន្ថែម

នៅក្រោមផ្នែកពាក់ព័ន្ធ។

  • សង្ខិត្តន័យ
  • សេចក្តីផ្តើម
  • ក្របខ័ណ្ឌគំនិត/រំលឹកទ្រឹស្តី
  • វិធីសាស្រ្ត
  • លទ្ធផល/ការរកឃើញ
  • ការពិភាក្សា
  • សេចក្តីសន្និដ្ឋាន
  • ឯកសារយោង
  • ឧបសម្ព័ន្ធ (បើមាន)

ទម្រង់គំរូ

ទម្រង់គំរូមួយត្រូវបានរចនាឡើង ដើម្បីជួយលោកអ្នកក្នុងការរៀបចំអត្ថបទមិនទាន់បោះពុម្ពរបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ វាមិនបានផ្តល់គំរូតំណាងជាក់លាក់អំពីរបៀប ដែលអត្ថបទត្រូវបានបោះពុម្ពផ្សាយ ដែលនឹងមើលទៅឱ្យត្រូវគ្រប់ប្រភេទអត្ថបទនោះទេ។ ដើម្បីរក្សាទុកទំរង់នៅលើកុំព្យូទ័ររបស់អ្នក សូមចុចលើតំណខាងក្រោម៖

https://drive.google.com/file/d/1DcPo9jHtsuNqM4qxCQB5jCJR5bEsWLq4/view?usp=sharing

ទំព័រចំណងជើង

ចំណងជើងនៃអត្ថបទគួរតែសរសេរមិនលើសពី១២ ពាក្យ និងមិនគួរសរសេរនូវពាក្យកាត់ក្នុងនោះទេ ។

ទំព័រចំណងជើងគួរមានសមាសភាពដូចខាងក្រោម៖

•   ចំណងជើង

•   ឈ្មោះអ្នកនិពន្ធឬក្រុមអ្នកនិពន្ធ

•   ស្ថាប័នឬអង្គភាពដែលអ្នកនិពន្ធបានបម្រើការងារ

•   អាស័យដ្ឋានសារអេឡិកត្រូនិក(អ៊ីមែល) 

សរសេរចំណងជើងរបស់អត្ថបទជាអក្សរធំនិងអក្សរតូច (ភាសាអង់គ្លេស) នៅចំហៀងខាងឆ្វេងនៃទំព័រ។

ទម្រង់សរសេររបស់ចំណងជើងគួរតែៈ

• សរសេរជាអក្សរដិត (Bold)

• ប្រើទំហំអក្សរ Times New Roman ទំហំ ១៤

ឈ្មោះអ្នកនិពន្ធគួរតែសរសេរនៅចំខាងក្រោមចំណងជើងដោយសរសេរក្នុងទម្រង់៖

•    ធម្មតា (Normal)

•   ប្រើទំហំអក្សរ Times New Roman ទំហំ ១២

កំណត់ចំណាំ៖ សូមដាក់សញ្ញាផ្កាយ (*)នៅខាងក្រោយនៃឈ្មោះរបស់អ្នកដឹកនាំនិពន្ធ

•       អក្សរទ្រេត (Italic)

•       ប្រើទំហំអក្សរ Times New Roman ទំហំ ១០

កំណត់ចំណាំ៖ សូមដាក់សញ្ញាផ្កាយ (*)នៅខាងក្រោយនៃស្ថាប័នរបស់អ្នកដឹកនាំនិពន្ធ

សង្ខិត្តន័យ (Abstract)

សង្ខិត្តន័យទាមទារនូវការសរសរពី ២០០ ទៅ ៣០០ពាក្យ ។ ខ្លឹមសារនៃសង្ខិត្តន័យគួរតែរួមមាន៖ ការបរិយាយយ៉ាងច្បាស់លាស់និងងាយយល់ដែលពន្យល់ក្នុងទម្រង់ខ្លីតែមានអត្ថន័យស៊ីជម្រៅនិងច្បាស់លាស់ទៅលើប្រធានបទ សនិទានភាព ទិន្នន័យដែលបានសិក្សា វិធីសាស្ត្រ លទ្ធផលនិងការពិភាក្សាវែកញែក ។ អ្នកនិពន្ធគួរជៀសវាងនូវការប្រើប្រយោគមិនពេញលេញការប្រើប្រយោគដែលយកកម្មបទជាប្រធាន (Passive Voice)ការប្រើពាក្យកាត់ដែលមិនបានពន្យល់ក្នុងអត្ថបទនិងឯកសារយោងដែលមិនមានបង្ហាញក្នុងអត្ថបទ ។

ពាក្យគន្លឹះសរសេរនៅខាងក្រោមសង្ខិត្តន័យគួរតែមាននូវពាក្យគន្លឹះប្រាំដែលអាចប្រើក្នុងគោលបំណងលិបិក្រម។ចំនួនពាក្យដែលបានកំណត់អត្ថបទលោកអ្នកគួរតែសរសេរក្នុងចន្លោះពី ៦០០០ទៅ ៨០០០ ពាក្យ (ដោយគិតទាំងពាក្យក្នុងសង្ខិត្តន័យ តារាង រូបភាព និងឯកសារយោង)ទម្រង់នៃចំណងជើងរងជើងរងគួរតែសរសេរក្នុងទម្រង់ខុសៗគ្នាដោយអាស្រ័យលើកម្រិតនៃចំណងជើងរងដូចខាងក្រោម៖

•   ចំណងជើងរងកម្រិត ១

គួរសរសេរក្នុងទម្រង់អក្សរដិត និងប្រើ Time New Roman ទំហំ ១២

•   ចំណងជើងរងកម្រិត ២

គួរសរសេរក្នុងទម្រង់អក្សរដិត  និងប្រើ Time New Roman ទំហំ ១២

•   ចំណងជើងរងកម្រិត ៣, ៤,៥… គួរសរសេរក្នុងទម្រង់អក្សរទ្រេត និងប្រើ Time New Roman ទំហំ ១២

 ទម្រង់នៃអត្ថបទ

ទម្រង់អក្សរនៃអត្ថបទគួរតែសរសេរក្នុងទម្រង់

•   ធម្មតា (Norma) ទំហំអក្សរ Times New Roman ទំហំ ១២

•   គម្លាតជួរអក្សរ៖ 1.5

•   ទុកគែមជាយទំព័រ : 1 inch or 2.54 cm

•   នៅរាល់ពេលសរសេរនូវកថាខណ្ឌថ្មី ត្រូវមានការទាញជួរអក្សរលើគេមកខាងស្តាំបន្តិច

ឯកសារយោង៖

ទម្រង់សមាគមន៍អ្នកចិត្តវិទ្យាអាមេរិក (American Psychological Association ឬ APA) គឺជាទម្រង់ដែលគេប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យវិទ្យាសាស្ត្រសង្គម អប់រំ វិស្វកម្ម និងជំនួញ ។ សម្រាប់ព័ត៌មានលម្អិតស្តីពីរឿងនេះ សូមមើលសៀវភៅណែនាំរបស់សមាគមន៍អ្នកចិត្តវិទ្យាអាមេរិក បោះពុម្ពលើកទី ៦ តាមតំណភ្ជាប់

 http://www.apastyle.org/ និង http://blog.apastyle.org/

១.ទម្រង់ក្នុងបញ្ជីឯកសារយោង

ទម្រង់ក្នុងអត្ថបទ

១.សម្រាប់សៀវភៅដែលមានអ្នកនិពន្ធតែម្នាក់

Ayres, D. (2000). Anatomy of a crisis: Education, development and the state in Cambodia, 1953-1998. Honolulu: University of Hawaii Press.    

(Ayres, 2000) ឬ

Ayres (2000)

.សម្រាប់សៀវភៅដែលមានអ្នកនិពន្ធពីរនាក់

Fraenkle, J. R., & Wallen, N. E. (2006). How to design and evaluate research in education (6th ed.). New York: Mc Graw Hill. 

(Fraenkle & Wallen, 2006) or

Fraenkle and Wallen (2006)

.សម្រាប់សៀវភៅដែលមានអ្នកនិពន្ធពី ៣ ទៅ ៥នាក់

Senge, P., Cambron-McCade, N., Locas, T., Smith, B., Dutton, J., Kleiner, A., (2012). A fifth discipline: Schools that learn. A fifth discipline field book for educations, parents, and everyone who care about education. New York: Crown Business.

(Senge et al., 2012) or

Senge et al. (2012)

.សម្រាប់សៀវភៅ ឬរបាយការណ៍ដែលសរសេរដោយស្ថាប័នអង្គភាព ដូចជា អង្គការ សមាគមន៍ នាយកដ្ឋានរបស់រដ្ឋ

Royal Government of Cambodia, (2010). National strategic development plan: Updated 2009-2013: For growth, employment, equity and efficiency to reach Cambodia’s millennium development goals.

Phnom Penh, Royal Government of Cambodia. 

(Royal Government of

Cambodia, 2010) Or (Royal

Government of Cambodia

[RGC], 2010). Then

(RGC, 2010)

៥.សម្រាប់អត្ថបទដែលជាផ្នែក ឬជំពូកណាមួយក្នុងសៀវភៅបោះពុម្ព

Pit, C., & Ford, D., (2004). Asian universities: Historical perspectives and contemporary challenges. In P.G. Altbach, & T. Umakoshi (eds.), Cambodian higher education: Mixed vision, (pp. 333-362). USA:

The Johns Hopkins University Press. 

(Pit & Ford, 2004) or

Pit and Ford (2004)

.អត្ថបទនៃសន្និសីទអនឡាញ

Buckley, B. M., Anchukaitis, K. J., Penny, D., Fletcher, R., Cook, E. R., Sano, M., . . . Hong, T. M. (2010). Climate as a contributing factor in the demise of Angkor, Cambodia. Proceedings of the National Academy of Sciences, 107(15), 6748-6752. doi:10.1073/pnas.0910827107

 

(Buckley et al., 2010) or

Buckley et al. (2010)

.អត្ថបទដែលមានលក្ខណៈជាសន្លឹក កិច្ចការរៀនសូត្រ ឬកំណត់ត្រាមេរៀនរបស់គ្រូបង្រៀន

(ក្នុងទម្រង់អេឡិកត្រូនិក)

Stoddart, B., (2012). Developing Cambodian higher education. Power Point Presentation 

 

(Stoddart, 2012) or Stoddart, (2012).

៨. និក្ខេបបទ ឬសារណា

Smith, M., (2007). Patronage and corruption in Cambodian forestry. Master of Philosophy of Culture, Environment and Sustainability Thesis. Oslo University.

Smith (2007) or (Smith,

2007)

.អត្ថបទក្នុងកាលិកប័ត្រ (ទម្រង់ជាការរៀនសូត្រ ឬជាស្នាដៃអ្នកប្រាជ្ញ) ជាមួយនឹង

Chen, C.Y., Sok, P., & Sok, K., (2007). Benchmarking potential factors

leading to education quality: A study of Cambodian HE. Quality assurance in education, 15(2), 128-148. doi: 10.1108/09684880710748901 

(Chen & Sok, 2007) or

Chen and Sok (2007)

១០.  អត្ថបទកាលិកប័ត្រដែលមិនមាន DOI

Chhinh, S., (2003). Effect of pupil factor on mathematics achievement in Cambodian urban primary school. Asian Pacific Education Review, 4(2), 151-160.

(Chhinh, 2003) or  Chhinh (2003).

១១. អត្ថបទដែលមានលក្ខណៈជាទំនាក់ទំនងបុគ្គល

Eng, N. (2009). Higher education vision 2020. Power Point presentation to MoEYS, personal correspondence. Unpublished

(Eng, 2009) or

Eng (2009)

១២. គេហទំព័រក្នុងអ៊ីនធើណែត

Destination Justice (2014). Cambodia: Higher education needs need to be boosted. Retrieved from http://destinationjustice.org/cambodiahigher-education-sector-needs-to- be-boosted-hun-sen-says/

Destination Justice (2014) or (Destination Justice, 2014)

ឯកសារណែនាំចំពោះអ្នកនិពន្ធ (ត)

តារាង

  • គ្រប់តារាងទាំងអស់ត្រូវតែចុះលេខដោយប្រើលេខអារ៉ាប់
  • តារាងគួរតែត្រូវបានដកស្រង់នៅក្នុងអត្ថបទតាមលំដាប់លំដោយ
  • បើចង់យោងទៅលើតារាង ការយោងនេះគួរតែប្រើអក្សរសម្គាល់លើលេខរៀងតាមលំដាប់របស់តារាងនេះ
  • សម្រាប់តារាងនីមួយៗ សូមផ្តល់នូវបរិយាយ ឬចំណងជើងដែលពន្យល់នូវសមាសធាតុនានានៃតារាង
  • ប្រសិនបើតារាងមានផ្ទុកនូវព័ត៌មានដែលពាក់ព័ន្ធ ឬដកស្រង់ចេញពីអត្ថបទ ឬឯកសារនានាដែលបានបោះពុម្ពរួចត្រូវបញ្ជាក់អត្ថបទ ឬឯកសារនេះក្នុងទម្រង់ជាឯកសារយោងនៅផ្នែកចុងក្រោយបង្អស់នៃចំណងជើង ឬបរិយាយរបស់តារាង
  • កំណត់សម្គាល់នៅចុងទំព័រស្តីពីតារាងគួរតែធ្វើកំណត់ចំណាំដោយប្រើអក្សរឡាតាំងតូចនិងក្នុងទម្រង់ជាអក្សរតូចសរសេរនៅផ្នែកខាងលើខាងស្តាំ (ដូចការសរសេរជាស្វ័យគុណ) ឬក៏អាចប្រើជាសញ្ញាផ្កាយសម្រាប់តម្លៃដែលមានភាពខុសគ្នាជាអត្ថន័យស្ថិតិ ឬសម្រាប់ទិន្នន័យស្ថិតិដទៃទៀត ហើយក៏ត្រូវបញ្ចូលនៅក្រោមតារាង
  • ជៀសវាងនូវការគូសបន្ទាត់ឈរសម្រាប់តារាងដូចបង្ហាញជាឧទាហរណ៍ខាងក្រោមនេះ៖

តារាង ១. ចំនួនសិស្ស ចំនួនសាលារៀន អត្រាធៀបសិស្ស-គ្រូ និងអត្រាធៀបសិស្ស-ថ្នាក់រៀន

ករណីនិមួយៗ

ចំនួនសិស្ស

ចំនួនសាលារៀន

អត្រាផលធៀបសិស្ស-គ្រូ

អត្រាផលធៀបសិស្ស-ថ្នាក់រៀន

សរុប

ស្រី

បឋមសិក្សា

2,022,061

974,231

7,144

43.8

47.3

មធ្យមសិក្សាបឋមភូមិ

585,971

303,645

1,699

20.4

50.0

មធ្យមសិក្សាទុតិយភូមិ

279,480

143,460

486

22.1

48.8

ទូទាំងប្រទេស

3,077,660

1,516,147

12,889

33.3

46.9

តំបន់ប្រជុំជន

572,835

281,517

1,394

24.5

52.5

តំបន់ជនបទ

2,504,825

1,234,630

1,495

36.2

45.8

ប្រភព៖ នាយកដ្ឋានព័ត៌មានគ្រប់គ្រងអប់រ ស្ថិតិអប់រំ និងសូចនករ 2016-2017

រូបភាព និងក្រាហ្វ

នៅពេលដែលលោកអ្នកប្រើប្រាស់រូបភាព ឬក្រាហ្វ លោកអ្នកត្រូវយោងទៅលើប្រភពដែលអ្នកទាញយករូបភាព ឬក្រាហ្វនេះដូចជាឈ្មោះសៀវភៅ កាលិកប័ត្រ ឬទស្សនាវដ្តី។ ក្នុងការបង្ហាញរូបភាព ឬក្រាហ្វគួរសរសេរជាទម្រង់លេខតាមលំដាប់ (ឧ.រូប១, រូប២អ រូប៣,…) និងត្រូវសរសេរនូវបរិយាយឬចំណងជើងនៅខាងក្រោមរូបភាព ឬក្រាហ្វនេះផង ។ រូបភាព ឬក្រាហ្វត្រូវតែមានទីតាំងនៅចំកណ្តាលទំព័រ ។

ការណែនាំសម្រាប់អ្នកនិពន្ធ (ត)

ពាក្យកាត់

ពាក្យកាត់គួរតែត្រូវបានបញ្ជាក់នៅពេលប្រើជាលើកដំបូង ហើយនិងប្រើជាទម្រង់ដដែលៗនៅក្នុងឯសារទាំងមូល។

ភាសាអង់គ្លេស

អត្ថបទត្រូវតែសរសេរជាភាសាអង់គ្លេសបែបអង់គ្លេស

ទំនួលខុសត្រូវក្រមសីលធម៌របស់អ្នកនិពន្ធ

កាលិកបត្រអប់រំកម្ពុជាជឿជាក់ក្នុងការរក្សាភាពស្មោះត្រង់នៅនឹងឯកសារសិក្សា ដោយអ្នកនិពន្ធគោរពតាមក្រមសីលធម៌នៃការសរសេរ។ ដូចច្នេះ អ្នកនិពន្ធដែលមានបំណងចង់បោះពុម្ភផ្សព្វផ្សាយសៀវភៅ គួរតែប្រាកដក្នុងការបំពេញលក្ខខណ្ឌខាងក្រោម៖

  • ពួកគេជាអ្នកនិពន្ធអត្ថបទ ដោយផ្ទាល់
  • អត្ថបទ មិនធ្លាប់បានបោះពុម្ពផ្សព្វផ្សាយពីមុនមកនោះទេ។ ប៉ុន្តែ វាជារឿងអាចទទួលយកបាន ប្រសិនបើអត្ថបទថ្មី ជាការសិក្សាបន្ថែមពីលើអត្ថបទចាស់ ដោយភ្ជាប់នូវការបញ្ជាក់ច្បាស់លាស់អំពីការប្រើឡើងវិញ នៃអត្ថបទ ឬឃ្លាមួយនោះ ដើម្បីជៀសវាងកុំឱ្យខុសឆ្គងជាលក្ខណៈចម្លងឯកសារខ្លួនឯង។
  • អត្ថបទគួរតែដាក់ស្នើទៅទៅកាលិកបត្រតែមួយ មិនមែនកាលិកបត្រផ្សេងទៀតក្នុងពេលតែមួយឡើយ។
  • ទិន្នន័យជារបស់អ្នកនិពន្ធ ឬពួកគេទទួលបានសិទ្ធិអនុញ្ញាតក្នុងការប្រើប្រាស់ដើម្បីផលិតជាអត្ថបទរបស់ពួកគេ។
  • ទិន្នន័យ និងលទ្ធផលស្រាវជ្រាវ គឺជាការពិត ហើយមិនត្រូវបានបង្វែបង្កើតជាសេចក្តីសន្និដ្ឋានណាមួយឡើយ។
  • ជៀសវាងការចម្លងទិន្នន័យ អក្សរ ឬទ្រឹស្តី របស់អ្នកនិពន្ធដទៃទៀត ជារបស់ខ្លួនឯងឡើយ។ សូមកត់ចំណាំថា អត្ថបទអាចស្កេនតាមរយៈ software ក្នុងការស្វែងរកការចម្លង។
  • ប្រភពឯកសារ ដែលខ្លឹមសារត្រូវបានដកស្រង់ចេញមកត្រូវតែមានការបញ្ជាក់ជាឯកសារយោង។
  • បុគ្គលទាំងអស់ ដែលជាអ្នកនិពន្ធ បានចូលរួមក្នុងការសិក្សាបែបវិទ្យាសាស្រ្តយ៉ាងពេញលេញ។
  • បុគ្គលទាំងអស់ ដែលជាអ្នកនិពន្ធចូលរួមចំណែកទទួលការខុសត្រូវ និងគណនេយ្យភាពរបស់លទ្ធផលការងារ។
  • បុគ្គលទាំងអស់ ដែលជាអ្នកនិពន្ធ ត្រូវតែទទួលបានការអនុញ្ញាត ពីអាជ្ញាធរក្នុងស្ថាប័ន ឬអង្គការដែលការប្រមូលទិន្នន័យបានធ្វើឡើង ទាក់ទងនឹងការផ្សព្វផ្សាយបោះពុម្ព មុននឹងប្រគល់អត្ថបទនោះ។
  • ការផ្លាស់ប្តូរនៃឈ្មោះអ្នកនិពន្ធ (បន្ថែម លុបចោល ឬលំដាប់លំដោយនៃអ្នកនិពន្ធ) មិនត្រូវបានអនុញ្ញាតក្នុងដំណាក់កាលកែសម្រួល ឬបន្ទាប់ពីការអនុម័ត អត្ថបទឡើយ។

ពួកយើងលើកទឹកចិត្តអ្នកនិពន្ធទាំងអស់ចូលមើលគេហទំព័រ គណៈកម្មការក្រមសីលធម៌នៃការផ្សព្វផ្សាយ។ ប្រសិនបើអ្នកមានសំនួរ ឬចម្ងល់ណាមួយទាក់ទងនឹងបញ្ហាក្រមសីលធម៌លើការសរសេរ សូមទាក់ទងមកយើងខ្ញុំតាមគេហទំព័រ។  cer.editor@moeys.gov.kh

បន្ទាប់ពីការអនុម័ត

អត្ថបទ ដែលអនុម័តរួច នឹងក្លាយជាអត្ថបទដែលចូលបានដោយសេរី និងជានិរន្តន៍តាមរយៈអនឡាយ។